ព្រះសីហនុ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមល្បាតចល័ត របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការចាប់អប់រំណៃនាំ និងដកចោលនៅនឹងកន្លែង ចំពោះរថយន្ដដែលបិទស្ទីគ័រដោយប្រើប្រាស់ពាក្យមិនសមរម្យ និងដាក់ភ្លើងបំភ្លឺខុសលក្ខណៈបច្ចេកទេស ដែលអាចបង្កគ្រោះ។ ប្រតិបត្តិការណ៍ ធ្វើឡើងនៅបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ដ្រខេត្តព្រះសីហនុ និងផ្លូវជាតិលេខ៤១ ក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ៕