មិន​ត្រឹមតែ​បុក​ម៉ូតូ​នោះ​ទេ​! ថែម​ទាំង​កិន​ទាំង​ម្ចាស់​ទៀត

0

សៀមរាប​៖ កាលពី​វេលា​ម៉ោង​ប្រមាណ ១:៣០​នាទី​រសៀល ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាច​ណ៍​មួយ​បាន​កើតឡើង​នៅ​ចំនុច​ផ្លូវ​កោង​បំបែក​ជា​បួន (​ផ្លូវ​ក្រវាត់ក្រុង​) ដែល​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ត្រែង សង្កាត់​ជ្រាវ ក្រុង​ខេត្តសៀមរាប​។

ក្នុង​ហេតុការណ៍​រថយន្ត​កុងតឺន័រ ដែល​មាន​ស្លាក់​លេខ ព្រះ​សីហ​នុ 3A-5541 បាន​បុក​ជាមួយនឹង​ម៉ូតូ ZOOMER X ពាក់​ស្លាក​លេខ​សៀមរាប​1Y-6884 ខណៈ​កំពុង​បើក​ឆ្លងផ្លូវ និង​បាន​ជ្រុល​កិន​អ្នក​បើក​ម៉ូតូ​បន្ថែម​បណ្តាល​អោយ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​ក្រោម​កង​រថយន្ត​។ ចំណែក​អ្នកបើកបរ​រថយន្ត​មិន​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញា​នោះ​ទេ ព្រោះ​បាន​រត់គេច​ពី​កន្លែង​កើតហេតុ​ភ្លាម​ៗ ដោយ​បន្សល់​ទុក​តែ​រថយន្ត​។

ដោយឡែក​ជន​រង​គ្រោះ​មានឈ្មោះ​ឡេ​ង បញ្ញា​កា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ វាល សង្កាត់​គោក​ចក ក្រុង ខេត្តសៀមរាប ។ សាកសព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕