សៀមរាប៖ ក្រោយសាលាដំបូងរាជធានីភ្នំពេញ បានចេញនៅដីកាចាប់ខ្លួន ឧកញ៉ា លី សាយឃាង ពីបទរំលោភលើទំនុកចិត្ត និងបរិហាកេរ្តិ៍ជាសាធារណៈ។ នៅព្រលប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នគរបាលបញ្ជូនខ្លួន ឧកញ៉ា លី សាយឃាង ដល់សាលាដំបូងរាជធានីភ្នំពេញហើយ បន្ទាប់ពីលោកបានចូលខ្លួននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីព្រឹកមិញ និងត្រូវបាននគរបាលនាំខ្លួនពីខេត្តសៀមរាបមកកាន់រាជធានី៕
