បន្ត​ចាប់​បាន​អ្នកទោស​រត់គេច​ពី​ពន្ធនាគារ​ខេត្តស្ទឹងត្រែង

0

ស្ទឹង​ត្រែង​៖ គិត​មក​ដល់​ម៉ោង ១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​បន្ត​ចាប់ខ្លួន​អ្នកទោស​រត់គេច​ពី​ពន្ធនាគា​ថ្ងៃមុន​បាន​ចំនួន ៣​នាក់ ខណៈ ៤​នាក់​ផ្សេង​ទៀត​កំពុង​រត់គេច​ខ្លួន​។

ក្នុង​នោះ​អ្នកទោស ដែល​ចាប់ខ្លួន​បាន​មានទី១ ឈ្មោះ ទូច វ៉ា​ត់ ជនជាតិ​ខ្មែរ ជាប់​ទោស​ពី​បទ​ជួញដូរ​គ្រឿងញៀន ,​ទី​២.​ឈ្មោះ វ៉ា​ន់ ភូ ជាប់​ទោស​២០​ឆ្នាំ រឿង​បទល្មើស​ជួញដូរ​គ្រឿងញៀន, ទី​៣.​ឈ្មោះ កិត ងិ​ន ជាប់​៤​ឆ្នាំ រឿង​បទល្មើស​គ្រឿងញៀន​៕