Pep Guardiola ថា Cristiano Ronaldo «​ឈឺចាប់​» (​មាន​វី​ដេ​អូ​)

0

លោក Pep Guardiola បាន​អះអាង​ថា Cristiano Ronaldo បាន​ឈឺចាប់​ព្រោះតែ​ក្រុម Manchester City ដោយសារ​តែ​គាត់​មិនសូវ​បាន​ប៉ះ​បាល់​។ កីឡាករ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​បាន​បង្ហាញខ្លួន​ក្នុង​ជម្រើស ១១​នាក់​ដំបូង​សម្រាប់ Manchester United ក្នុង​ការ​ប្រកួត Manchester Derby ជា​លើក​ដំបូង​របស់​គាត់​នៅ​ថ្ងៃ​សៅរ៍ ចាប់តាំងពី​ការ​វិល​ត្រឡប់​ទៅ​កាន់ Old Trafford នៅ​រដូវក្តៅ​នេះ​។ ក្រុម​បិសាច​ក្រហម​បាន​ឆ្លងកាត់​ពេលវេលា​ដ៏​លំបាក​រួច​ទៅ​ហើយ​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ ប៉ុន្តែ​ភាព​វេទនា​របស់​ពួក​គេ ត្រូវ​បាន​ផ្សំ​ឡើង​ដោយ​គូប្រជែង​ដែល​មាន​កំរិត​ខ្ពស់​។

ក្រុម​ម្ចាស់​ជើងឯក Premier League បាន​ធ្វើ​ឱ្យ Manchester United ជួប​ការ​លំបាក​ខ្លាំង​។ Cristiano Ronaldo ភាគច្រើន​បាន​ត្រឹម​ឈរ​មើល ហើយ​ត្រូវ​បាន​គេ​បិទ​ជាប់ ដោយ​មានឱកាស​ស៊ុត​បាន​តែ​មួយ​ជើង​ប៉ុណ្ណោះ​។ លោក Guardiola បាន​បង្ហាញ​ពី​របៀប​ដែល​ក្រុម​របស់​គាត់​លេង ដើម្បី​បិទ​ម្ចាស់​ពានរង្វាន់ Ballon d’Or ប្រាំ​សម័យ​រូប​នេះ​ឲ្យ​ជាប់​។

ថ្លែង​ទៅ​កាន់​សារព័ត៌មាន The Metro បន្ទាប់​ពី​ការ​ប្រកួត គ្រូបង្វឹក​ក្រុម Manchester City បាន​និយាយ​ថា​បិសាច​ក្រហម ផ្តោត​លើ​ការ​វាយ​សម្រុក​របស់​ក្រុម​ភ្ញៀវ​។ លោក Guardiola ក៏​បាន​ចង្អុលបង្ហាញ​ថា Ronaldo មានការ​ខកចិត្ត​ដោយសារ​គាត់​មិនសូវ​បាន​គ្រប់គ្រង​បាល់​។

Guardiola បាន​និយាយ​ថា​៖ «​យើង​បាន​ធ្វើការ​ប្រកួត​ដ៏​ល្អ​មួយ​។ Rodri ល្អ​ដូច Ilkay Gundogan និង Bernardo (Silva) ក្នុង​ការ​ប្រជែង​យក​បាល់​។ នោះ​ជា​មធ្យោបាយ​តែ​មួយ​គត់ ដើម្បី​ឈ្នះ​ការ​ប្រកួត​។ ខ្ញុំ​ដឹង​ថា​កីឡាករ​ដែល​មាន​ទេព​កោសល្យ​ដូច​ជា Cristiano គឺ​ច្បាស់​ជា​ឈឺចាប់​នៅ​ពេល​ដែល​មិនសូវ​បាន​ប៉ះ​បាល់​។ នោះ​ជា​អ្វី​ដែល​យើង​ចង់បាន​»៕

សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​៖