ចាប់​បាន​ជនសង្ស័យ ២​នាក់ ក្រោយ​ធ្វើ​សកម្មភាព​ឆក់​កាបូប

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​១៩:៥០​នាទី កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ករណី​ឆក់​កាបូប បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដួល​ម៉ូតូ​រង​របួស ប្រព្រឹត្ត​ចំណុច​ទល់មុខ​ធនាគារ​ABA ផ្លូវ​មុន្នី​រ៉េ​ត ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២១​។

ជនសង្ស័យ​ឃាត់ខ្លួន​ចំនួន​២​នាក់​៖

១-​ឈ្មោះ សៅ លី​ហេង ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ លក់​ផ្កា ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

២-​ឈ្មោះ សុក វ៉ា​ន់​ដេ​ត ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដឹក​អីវ៉ាន់ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​លេខ​២០០៤ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បច្ចុប្បន្ន​ជនសង្ស័យ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ