ព័ត៌មាន​បឋម​៖ អគ្គិភ័យ​កំពុង​ឆាបឆេះ​ផ្ទះ មួយ​កន្លែង​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

0

ព័ត៌មាន​បឋម​៖ ខណៈ​នេះ មាន​ករណី​អគ្គិភ័យ​កំពុង​ឆាបឆេះ​ផ្ទះ មួយ​កន្លែង ដែល​ស្ថិត​នៅ​ផ្លូវជាតិ​លេខ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នា​វេលា​ម៉ោង ៨​និ​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​អន្តរាគមន៍​ផង​ដែរ​៕

ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ