មិន​ចេះ​អស់​!! បន្ត​រក​ឃើញ​ដេប៉ូ​ប្រេងឥន្ធនៈ លក់​មិន​គ្រប់​លី​ត្រ

0

មន្ត្រី ក​.​ប​.​ប​. បាន​បន្ត​ចុះ​ត្រួតពិនិត្យ​អនុលោម​ភាព​នៃ​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ១១ ដែល​ស្ថិត​ក្នុង​ខេត្តព្រៃវែង និង​ខេត្តរតនគិរី នៅ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​។ ការ​ចុះ​ត្រួតពិនិត្យ​នេះ គឺ​សំដៅ​ទប់ស្កាត់​ឱ្យ​បាន​នូវ​ការ​ប្រកប​អាជីវកម្ម​មិន​សុចរិត​តាម​បណ្ដា​ស្ថានីយ និង​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​។ ក្រោយ​ពី​បាន​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​ក៏​បាន​រក​ឃើញ​ភាព​មិន​អនុលោម​លើ​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ២​។ ក្រោយ​ពី​បាន​រក​ឃើញ​ដូចនេះ មន្ត្រី​ក​.​ប​.​ប​. បាន​ធ្វើការ​ពិន័យ​អន្តរការណ៍ និង​ណែនាំ​ដល់​ម្ចាស់​ដេប៉ូ​ឱ្យ​បញ្ឈប់​ការ​ប្រកប​អាជីវក្ម​មិន​សុចរិត​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF