ចុះ​ចំណោត​! ហ្វ្រាំង​មិន​ស៊ី ជ្រុល​បុក​ចូល​ផ្ទះ​គេ​កំពុង​សង់

0

ព្រះ​សីហ​នុ​៖ រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បើក​ចុះ​ផ្លូវ​ចំណោត​វត្ត​លើ ជ្រុល​មក​បុក​ចូល​ផ្ទះ​កំពុង​សាងសង់ ​(​ម្តុំ​មហោស្រព​ចាស់​) ​ក្ន​ង​សង្កាត់​លេខ​២​ក្រុងព្រះសីហនុ កាលពី​ម៉ោងជាង​៣​រសៀល ថ្ងៃ​៣​ ខែវិច្ឆិកា ឆ្នាំ​២០២១​។

បើ​តាម​សមត្ថកិច្ច​ដែល​ដកស្រង់​សម្តី​ពី​អ្នកបើកបរ​ថា រថយន្ត​ហ្វ្រាំង​មិន​សុ​ី​ពេល​ចុះ​ចំណោត ទើប​ជ្រុល​មក​បុក​ចូល​ផ្ទះ​កំពុង​ធ្វើ​នេះ និង​ថា​អ្នកបើកបរ​រង​របួស​ជើង​។ រថយន្ត​បែន ម៉ាក HYUNDAI ពាក់​ផ្លា​ក​លេខ ភ្នំពេញ​3D-3120 អ្នកបើកបរ​ឈ្មោះ យេ​ង ថា​ន់ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ​បេ​ី​កបរ​រថយន្ត មាន​ទីលំនៅ ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ។ ករណី​នេះ បើ​តាម​សមត្ថកិច្ច​បញ្ជាក់​ថា ក្រោយ​កើតហេតុ ភាគី​ខាង​រថយន្ត​បាន​យល់ព្រម​សងការ​ខូចខាត​ដល់​ភាគី​ម្ចាស់ផ្ទះ ៕

ប្រភព៖ Huy Bunleng News