លោកយាយ អាយុ ៨៩​ឆ្នាំ ជា​អ្នក​ទី​១០​លាន ដែល​ទទួល​បានការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ

0

សៀមរាប​៖ នៅ​រសៀល​ថ្ងៃ​ទី​០២ ខែវិច្ឆិការ ឆ្នាំ​២០២១ លោក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស អមដំណើរ​ដោយ​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​បាន​នាំ​យក​ថវិកា​ចំនួន ១០​លាន​រៀល​និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន ជា​រង្វាន់​លើកទឹកចិត្ត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​ប្រគល់​ជូន​លោកយាយ សុខ ផាត់ ព្រះ​ជន្ម ៨៩​ឆ្នាំ ដែល​បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​លេខ​រៀង​ទី​១០​លាន​នាក់ រស់នៅ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។

លោកយាយ ដែល​ជា​អ្នក​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ លេខ​រៀង​ទី​១០​លាន បាន​ថ្លែងអំណរគុណ​យ៉ាង ជ្រាលជ្រៅ​ជូន​ចំពោះ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី និង​បាន​បង្ហាញ​ពី​ទឹកចិត្ដ​សប្បាយ​ត្រេកអរ​យ៉ាង​ខ្លាំង ដែល​ទទួល​បាន​ថវិកា​ចំនួន​១០​លាន​រៀល និង​គ្រឿង​ឧបភោគ​-​បរិភោគ ពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​កម្ពុជា​៕

ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា