តាកែវ៖ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ មន្ត្រីស៊ើបអង្កេត ក.ប.ប. សាខាខេត្តតាកែវបានដកហូតអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៦៧.៥ លីត្រ និងទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ១៦០ គីឡូក្រាម ខណៈពេលចុះប្រតិបត្តិការត្រួតពិនិត្យទំនិញនៅលើទីផ្សារក្នុងក្រុងដូនកែវ ខេត្តតាកែវ។ ចំពោះវត្ថុតាងត្រូវបានដកហូតមករក្សាទុកដើម្បីធ្វើការកម្ទេចចោលនៅពេលក្រោយ រីឯម្ចាស់ទំនិញត្រូវបានពិន័យទៅតាមនីតិវិធីនៃច្បាប់៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF