ក្រចេះ៖ ក្រោយបញ្ជូនខ្លួនជនដៃដល់ឈ្មោះ ទេព ហ៊ុយ អាយុ៤២ឆ្នាំ តួនាទីជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ និងបក្ខពួករបស់ខ្លួនម្នាក់ទៀតឈ្មោះ គឹម សុវណ្ណរិទ្ធ ដែលជាអាវុធហត្ថដូចគ្នានោះ ទៅសាលាដំបូងខេត្តកាលពីម្សិលមិញនេះ។ ក្នុងនោះដែរ សាលាដំបូងខេត្តក្រចេះ ក៏បានចេញនៅសេចក្តីជូនដំណឹងមួយផងដែរ ដោយក្នុងនោះបានបញ្ជាក់ថា ជនទាំង ២នាក់ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន។
គួរបញ្ជាក់ថា ជនសង្ស័យទាំង ២នាក់ ត្រូវបានពាក់ព័ន្ធ នឹងរឿងប្រើប្រាស់អំពើហឹង្សាទៅក្មេងស្រី ២នាក់ ដោយបង្ខំអោយស៊ីអាចម៍ឆ្កែ និងដេកអោយផ្នូរឆ្កែមួយយប់៕


