ធ្វើតេស្ត​គ្រូបង្រៀន​ជាង ៥០០០​នាក់​! រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​ចំនួន ១៨​នាក់​ប៉ុណ្ណោះ

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ក្រុមការងារ​តាម​សាលា​នៅ​ទូរ​ទាំង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​យក​សំណាក​លោកគ្រូ​អ្នកគ្រូ​ប្រមាណ​ជាង ៥០០០​នាក់ ដោយ​ក្នុង​លទ្ធផល​គឺ​មាន ១៨​នាក់​វិជ្ជមាន​កូ​វី​ដ​១៩​។

បើ​យោង​តាម​ប្រភព​ពី​លោក ហែម ស៊ី​ណា​រ៉េ​ត ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ក្នុង​ចំណោម​គ្រូ​ប្រមាណ​ជាង ៥០០០​នាក់ គឺ​រក​ឃើញ​តែ ១៨​នាក់ ប៉ុណ្ណោះ​វិជ្ជមាន​កូ​វី​ដ​១៩ ហើយ​ក្នុង​នោះ​ពួក​គាត់​ទាំងអស់​ក៏​បាន​ទទួល​នៅ​វ៉ាក់សាំង​ដូ​ស​ទី​៣​រូ​ចរាល់​ដែរ​៕