Mourinho បង្ហាញ​អារម្មណ៍​ខកចិត្ត​ចំពោះ​កូនក្រុម (មានវីដេអូ)

0

លោក Jose Mourinho ខកចិត្ត​ចំពោះ​កូនក្រុម​យ៉ាង​ខ្លាំង សឹងតែ​មិន​និយាយ​អ្វីមួយ​ម៉ាត់​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ បន្ទាប់​ពី​ក្រុម Roma បរាជ័យ​ក្រោម​ស្នាដៃ​ក្រុម AC Milan ២-១ កាលពី​ថ្ងៃអាទិត្យ​។

គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់ វ័យ ៥៨​ឆ្នាំ​រូប​នេះ មានការ​ខកចិត្ត​យ៉ាង​ខ្លាំង ខណៈ​ដែល​ក្រុម Roma មានការ​ស៊ុត​បាល់​ច្រើន​ជាង​គូប្រកួត​ចំនួន ៣ ដង​។ លោក Mourinho បាន​សរសើរ​ដល់ Milan បាន​ប្រាប់ DAZN ថា ៖«​ខ្ញុំ​មិន​ចង់​និយាយ​អ្វី​ច្រើន​ទេ យើង​លេង​មិន​បាន​ល្អ​ទេ​»​។

សូម​ជម្រាប​ថា Roma នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម Venezia ក្នុង​ស​ប្តា​ហ៍​ក្រោយ ដែល​ជា​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ក្របខ័ណ្ឌ Serie A របស់​ពួក​គេ​ក្នុង​ខែវិច្ឆិកា​នេះ ឆ្នាំ ២០២១៕

សូមទស្សនាវីដេអូខាងក្រោម៖