ក្រចេះ៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ អាវុធហត្ថខេត្តក្រចេះ បានបញ្ជូនខ្លួនលោក ទេព ហ៊ុយ មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងលោក គឹម សុវណ្ណារិទ្ធិ ជាមេបញ្ជាការរងក្រុង ទៅសាលាដំបូងខេត្ត ដើម្បីបន្តនិតិវិធី ក្នុងសំណុំរឿងហិង្សាដោយចេតនា ទៅលើក្មេងស្រីពីរនាក់ដែលជាឈ្មួលបម្រើនៅក្នុងផ្ទះ៕

