កម្ពុជា​មាន​លុយ ៥៧​លាន​ដុល្លារ ដែល​ឧបត្ថម្ភ​ដោយ​សបុរសជន សម្រាប់​ទិញ​វ៉ាក់សាំង​កូ​វី​ដ​១៩

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ក្នុង​ឱកាស​អញ្ជើញ​បិទ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ សម្រាប់​អ្នកមាន​អាយុ​៦​ឆ្នាំ​ឡើង និង​បើក​យុទ្ធនាការ​ចាក់​សម្រាប់​ក្មេង​អាយុ​៥​ឆ្នាំ នា​វិមាន​សន្តិភាព ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាង​ថា កម្ពុជា​នឹង​មិន​ខ្ចី​លុយ​គេ ដើម្បី​ទិញ វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​-១៩​នោះ ទេ ខណៈ​លួង​ម៉ែ និង​ព្រះមហាក្សត្រ រួម​ទាំង សប្បុរសជន​នានា​បាន​ប្រទាន និង​ផ្តល់​ជា​បន្តបន្ទាប់​បាន ចំនួន​ជាង ៥៧​លាន​ដុល្លារ​ហើយ រហូត​ដល់​បច្ចុប្បន្ន​នេះ​៕

ប្រភព៖ BTV