ភ្នំពេញ៖ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ នាវិមានសន្តិភាព ដោយសម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនបានហាមឃាត់មិនអោយប្រជាពលរដ្ឋរៀបអាពាហ៍ពិពាហ៍នោះទេ គ្រាន់តែមិនឲ្យរៀបចំកម្មវិធីជួបជុំលក្ខណ:ទ្រង់ទ្រាយធំ និងគ្រាន់តែគោរពតាមវិធានសុខាភិបាលតែប៉ុណ្ណោះ។ សម្តេចក៏បានបញ្ជាក់ថា អ្នករៀបអាពាហ៍ពិពាហ៍ ហើយចង់បានកូន គួរចាក់វ៉ាក់សាំងអោយបានមុនសិន ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩៕