ភ្នំពេញ៖ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ស្តីអំពីការពង្វាងចរាចរណ៍នៅការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ស្ថិតក្នុងខណ្ឌទួលគោក រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបិទចរាចរលើកំណាត់ផ្លូវមួយចំនួននៅក្បែរការដ្ឋាន រយៈពេល បីយប់ គឺចាប់ពីយប់ថ្ងៃទី២៩ , យប់ថ្ងៃទី៣១ ខែតុលា និងយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង ៨:០០យប់ ដល់ម៉ោង ៧:០០ព្រឹក៕
