កំពង់ឆ្នាំង៖ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ មានការហេតុការណ៍ប្រជាជនស្ថិតនៅក្នុងភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ចាប់បានក្រពើ ៣ក្បាល ខណៈចេញទៅឆ្លុះត្រីនិងកង្កែប។
បើតាមអ្នកភូមិនៅតាំងខាងលើបានអោយដឹងថា ករណីចាប់បានក្រពើនេះមិនមែនជាលើកទី១នោះទេ គឺជារួមចាប់ប្រមាណជាង១០ក្បាលកន្លងមកហើយ។ តាមប្រភពដដែរបានបន្តថា ក្រពើដែលចាប់បានគឺមានប្រវែង តឹកទៅ១ម៉ែត្រ និងមានទម្ងន់២គីឡូក្រាមទៅទៅ៣គីឡូក្រាម។ ក្រពើដែលចាប់បានទាំងនោះត្រូវអ្នកភូមិយកទៅចម្អិនហូប ព្រោះតែមិនដឹងយកទៅលក់នៅទីណា៕