ភ្នំពេញ៖ រហូតមកដល៉ម៉ោង 12:40PM ស្ថានភាពទឹកជំនន់សណ្តរស្ទឹងព្រែកត្នោត ត្រូវបានគ្រប់គ្រងទាំងស្រុង ទឹកស្ទឹងបានស្រកពី ០.៥ម ទៅ ០.៧ម។
ដោយការខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់រយៈពេល ១៨ថ្ងៃមកនេះ ដើម្បីទប់ទំនប់ការពារទឹកជំនន់ និងជួសជុលទំនប់បាក់ធ្លាយ របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងធនធានទឹក និងឧតុនិយម ធ្វើអោយខណៈពេលនេះ ស្ថានភាពទឹកជំនន់នៅភូមិសាស្ត្រខណ្ឌដង្កោ ត្រូវបានគ្រប់គ្រងបានហើយ ។ ទឹកជំនន់ពេលនេះ នឹងមិនបន្ថែមការពង្រីកវិសាលភាពលិចលង់ទៀតឡើយ ហើយទីតាំងដែលបានលិច បាននិងកំពុងស្រកទឹកជាបណ្តើរៗ ឈានទៅដំណើរការជីវភាពរស់នៅធម្មតាឡើងវិញនាពេលប៉ុន្មានថ្ងៃខាងមុខ៕