ខ្សែបម្រើ Paul Pogba របស់ក្លឹប Manchester United បានសូមទោសមិត្តរួមក្រុមរបស់គាត់ បន្ទាប់ពីគាត់បានចូលលេងទល់នឹង Liverpool ត្រឹមតែរយៈពេល ១៥នាទី នេះបើយោងតាមការចុះផ្សាយរបស់ The Sun។
Paul Pogba ត្រូវបានអង្គុយនៅកៅអីបម្រុងសម្រាប់ការប្រកួតក្នុងផ្ទះរបស់ Manchester United ទល់នឹង Liverpool ។ កីឡាករវ័យ ២៨ ឆ្នាំបានប្តូរចូលលើទីលានសម្រាប់តង់ទីពីរ នៅពេលដែលក្រុមរបស់គាត់ត្រូវបានហង្សក្រហមនាំមុខក្នុងលទ្ធផល 4-0 ។
អតីតខ្សែបម្រើ Juventus រូបនេះត្រូវបានបណ្ដេញចេញបន្ទាប់ពីលេងបានត្រឹមតែ ១៥នាទីប៉ុណ្ណោះ បន្ទាប់ពីការប្រជែងបាល់ ដែលបានបង្ករកំហុសលើ Naby Keita ។ បន្ទាប់ពីចាញ់ Liverpool ៥-០ កីឡាករ Paul Pogba ត្រូវបានគេរាយការណ៍ថា បានសុំទោសមិត្តរួមក្រុម Manchester United ទាំងអស់របស់គាត់ ប៉ុន្តែមិនបានអើពើនឹង Ole Gunnar Solskjaer ឡើយ។
កីឡាករសញ្ជាតិបារាំងរូបនេះ បានឈានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់ជាមួយ Manchester United ហើយមិនបានបង្ហាញពីសញ្ញានៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីនោះទេ ដែលមានន័យថា Pogba អាចនឹងមានសេរីភាពដើរចេញពីក្លឹបនៅខែមករាខាងមុខនេះ។
ភ្នាក់ងាររបស់ Paul Pogba លោក Mino Raiola បានបង្ហើបថា មិនមានការពិភាក្សារវាងគាត់ និង Manchester United ជុំវិញកិច្ចសន្យាថ្មីនោះទេ។ ថ្លែងទៅកាន់ Times លោក Raiola បាននិយាយថា៖ “អ្នកនឹងត្រូវសួរ Manchester United អំពីវា។ នៅពេលនេះអ្វីៗគឺស្ងប់ស្ងាត់។ មិនមានអ្វីថ្មីទេ”៕
សូមទស្សនាវីដេអូខាងក្រោម៖