ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ទ្បោះ ម៉ាត់សេន និងឈ្មោះ យ៉េត សាគីរីន ករណីលួចទូរស័ព្ទ និងយកកាំបិតកាប់ទៅលើម៉ូតូ វេលាម៉ោង១៧:១០នាទី សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល ច្រាំងចំរេះទី២ បានធ្វើការស្រាវជ្រាវបន្ត និងឃាត់បក្ខពួកបានចំនួន៤នាក់បន្ថែមទៀត។
ជនសង្ស័យឃាត់ខ្លួនរួមមាន៖
១- ឈ្មោះ ទ្បោះ ម៉ាត់សេន ភេទប្រុស មុខរបរ អ្នកធ្វើត្រី ស្នាក់នៅផ្លូវលេខ៥ ភូមិ៤សង្កាត់ច្រាងចំរេះទី១ ខណ្ឌឫស្សីកែវ ។
២- ឈ្មោះ យ៉េត សាគីរីន ភេទប្រុស មុខរបរ កម្មករសំណង់ ស្នាក់នៅផ្លូវលេខបេតុង ភូមិខ២ សង្កាត់ច្រាងចំរេះទី២ ខណ្ឌឫស្សីកែវ។
៣- ឈ្មោះ ម៉ៅ រ៉ែន ភេទប្រុស មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខផ្លូវបេតុង ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
៤- ឈ្មោះ សើ អះម៉ាត់អៃយុប ភេទប្រស មុខរបរគ្មាន ស្នាក់ផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម៥ ភូមិខ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។
៥- ឈ្មោះអេះ ស្នារី ភេទប្រុស មុខរបរគ្មាន ស្នាក់នៅភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
៦- ឈ្មោះហុង ស៊ីណា ភេទប្រុស មុខរបរគ្មាន ស្នាក់នៅភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។
មុនពេលកើតហេតុ ជនរងគ្រោះបានទុកទូរស័ព្ទនៅក្នុងខ្លុបម៉ូតូ ហើយក៏បានទៅលេងបាល់ទាត់ដែលមានគ្នាចំនួន០៩នាក់ នៅចំណុចកើតហេតុខាងលើ ពេលកំពុងតែលេងៗក៏ស្រាប់មានបក្សពួកជនសង្ស័យមួយក្រុម មានគ្នាប្រហែល១០នាក់ បានជិះម៉ូតូបំបុកបក្សពួកជនរងគ្រោះ បន្ទាប់មកបក្សពួកជនសង្ស័យបានដកកាំបិតដេញកាប់ទៅលើបក្សពួកជនរងគ្រោះ ក៏រត់ចោលម៉ូតូហើយបក្សពួកជនសង្ស័យកាប់ម៉ូតូ និងលួចយកទូរស័ព្ទម៉ាក OPPO A15 របស់ជនរងគ្រោះបន្ថែមទៀត ហើយបក្សពួកជនសង្ស័យក៏ជិះរត់គេចខ្លួនបាត់ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ច្រាំងចំរេះទី២។
បន្ទាប់ពីទទួលពាក្យដណ្តឹងពីជនរងគ្រោះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ច្រាំងចំរេះទី២ បើការស្រាវជ្រាវស្វែងរកជនសង្ស័យ លុះដល់ថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៩:៣០នាទី ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវលេខ៥ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ និងម្នាក់ទៀតនៅវេលាម៉ោង២៣:៣០នៅចំណុចវបេតុង ក្រុមទី៨ ភូមិក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ