Jamie Carragher ព្យាករណ៍​អំពី​វាសនាអ្នកចាត់ការ​ទូទៅ​របស់​ក្រុម Man Utd

0

អតីត​តារា​ឆ្នើម​របស់​ក្រុម​ហង្ស​ក្រហម Liverpool លោក Jamie Carragher ជឿជាក់​ថា​លោក Ole Gunnar Solskjaer នឹង​មិន​អាច​ដឹកនាំ​ក្រុម​បិសាច​ក្រហម Manchester United ឲ្យ​ឈ្នះ​ពានរង្វាន់​ក្របខ័ណ្ឌ Premier League ឬ​ពានរង្វាន់ Champions League បាន​ទេ ព្រោះ​គាត់​មិន​ស្ថិត​ក្នុង​កម្រិត​អ្នកចាត់ការ​ទូទៅ​ផ្សេង​ទៀត​។

អ្នកចាត់ការ​សញ្ជាតិ​ន័​រវេ​សរូប​នេះ បាន​ទទួល​ការ​រិះគន់​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ចំពោះ​ភាព​អសមត្ថភាព​របស់​គាត់​ក្នុង​ការ​ដឹកនាំ​ក្រុម​បិសាច​ក្រហម Manchester United បើ​ទោះបីជា​មាន​កីឡាករ​លំដាប់​ពិភពលោក​ជា​ច្រើន​នៅ​ក្នុង​ក្រុម​របស់​គាត់​ក៏​ដោយ​។ ការ​បរាជ័យ ៤-២ របស់​ក្រុម​បិសាច​ក្រហម Manchester United ក្រោម​ថ្មី​ជើង​ក្រុម Leicester City កាលពី​ថ្ងៃ​សៅរ៍ គឺជា​ការ​បរាជ័យ​លើក​ទី ២ របស់​ពួក​គេ​ក្នុង​ការ​ប្រកួត​បី​លើក​ក្នុង​ក្របខ័ណ្ឌ Premier League ។

លោក Carragher បាន​ថ្លែង​ទៅ​កាន់ Sky Sports ថា​៖ «Ole នឹង​មិន​ឈ្នះ​ពានរង្វាន់​លី​គ ឬ Champions League ក្នុង​នាម​ជា​អ្នកចាត់ការ​ទូទៅ​របស់ Man United ទេ គាត់​មិន​ស្ថិត​នៅ​ក្នុង​កម្រិត​អ្នកចាត់ការ​ទូទៅ​ផ្សេង​ទៀត​ឡើយ​»​។

បញ្ជាក់​ផង​ដែរ​ថា លោក Ole Gunnar Solskjaer អាច​ដឹកនាំ​ក្រុម​បិសាច​ក្រហម Manchester United ឱ្យ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ ៣ នៅ Premier League ក្នុង​រដូវ​កាល​ដំបូង​របស់​គាត់​ជាមួយ​ក្លឹ​ប​។ បិសាច​ក្រហម​បាន​បញ្ចប់​យុទ្ធនាការ ២០២០-២១ ក្នុង​នាម​ជា​ជើងឯក​រង ក្រោយ​បរាជ័យ​ក្រោម​ថ្វី​ជើង Manchester City ។ បច្ចុប្បន្ន Man Utd កំពុង​ឈរ​នៅ​លេខ ៦ ក្នុង​តារាង Premier League បន្ទាប់​ពី​ការ​ប្រកួត ៨ លើក​មាន ៥ ពិន្ទុ​តាម​ពីក្រោយ​ក្រុម Chelsea ៕