បរទេស៖ ការប្រកួតក្នុងក្របខ័ណ្ឌ Premier League រវាង Newcastle ទល់នឹង Tottenham ត្រូវបានផ្អាក បន្ទាប់ពីមានអ្នកគាំទ្រម្នាក់បានដួលសន្លប់ និងត្រូវការសង្គ្រោះបន្ទាន់ដោយក្រុមគ្រូពេទ្យ។
គួរបញ្ជាក់ថាការប្រកួតត្រូវបានបញ្ឈប់នៅនាទីទី ៤០ បន្ទាប់ពីកីឡាករបានហៅឱ្យក្រុមគ្រូពេទ្យជួយដល់អ្នកគាំទ្រម្នាក់នៅក្នុងហ្វូងមនុស្ស។ ជាមួយគ្នានោះក៏មានអ្នកគាំទ្របានអង្វរសុំឱ្យគ្រូពេទ្យប្រញាប់ប្រញាល់ទៅជួយជនរងគ្រោះ។
ខ្សែការពារ Sergio Reguilon របស់ក្រុម Tottenham បានស្នើរឱ្យអាជ្ញាកណ្តាល Andre Marriner ផ្អាកការប្រកួត ខណៈពេលដែលមិត្តរួមក្រុមរបស់គេគឺ Eric Dier បានរត់សំដៅទៅរកក្រុមបុគ្គលិក Newcastle ដើម្បីស្នើរសុំជំនួយផងដែរ។ លោកវេជ្ជបណ្ឌិត Paul Catterson ដែលជាវេជ្ជបណ្ឌិតរបស់ក្លិប Newcastle បានប្រញាប់ប្រញាល់រត់ទៅជួយអ្នកគាំទ្រម្នាក់នោះភ្លាមៗ។
សម្លេងទះដៃត្រូវបានលឺឡើងនៅក្នុងកីឡដ្ឋាន បន្ទាប់ពីជនរងគ្រោះត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅមន្ទីរពេទ្យ។ បើតាមការបញ្ជាក់ពីខាងក្លឹប គឺជនរងគ្រោះបានដឹងខ្លួន នឹងត្រលប់មកសភាពប្រសើរវិញហើយ៕
ប្រភព៖ The Daily Mail



The supporter who was in need of urgent medical assistance has been stabilised and is on their way to hospital.
Our thoughts are with them. 🖤🤍
— Newcastle United FC (@NUFC) October 17, 2021