បាត់ដំបង៖ គិតមកដល់យប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ ទឹកស្ទឹងសង្កែ បានហៀរចូលផ្នែកខ្លះនៃក្រុងបាត់ដំបង ជាបណ្ដើរៗហើយ។ គួរបញ្ជាក់ផងដែរថា ដោយសារមានភ្លៀងធ្លាក់ច្រើននៅប៉ែកខាងលើ ស្រុកសំឡូត ហើយបានបន្តហូរចូលក្នុងស្ទឹងសង្កែ ធ្វើឱ្យទឹកស្ទឹងសង្កែមានការកើនឡើងខ្ពស់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយត្ន័ឱ្យបានខ្ពស់បំផុត៕



