បាត់ដំបង៖ នេះបើយោងតាមការចេញផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបងនៅព្រឹកព្រលឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ បានអោយដឹងថា កម្ពស់ទឹកស្ទឹងសង្កែក្នុងក្រុងបាត់ដំបង បានស្រកបន្តិចវិញហើយ មកនៅត្រឹមកម្ពស់ ១៣.៩៥ម៉ែត្រ។ អាស្រ័យហេតុដូច្នេះ សូមបងប្អូនដែលរស់នៅតាមបណ្តោយស្ទឹងសង្កែទាំងអស់បន្តការប្រុងប្រយ័ត្នអោយបានខ្ពស់បំផុត៕

