មានទោស​ព្រោះ​រួមមេត្រី​ជាមួយ​ក្មេង​ស្រី​អនីតិជន

0

បាត់ដំបង ៖ នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង ១៣​និង​២០​នាទី នៅ​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង យុវជន​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន អនុវត្ត​តាម​ផ្លូវច្បាប់ ។

តាម​របាយការណ៍​នគរបាល​ស្រុក​ថ្មគោល​បាន​ឲ្យ​ដឹង​ថា មាន​ករណី​រួម​ភេទ​ជាមួយ​អនីតិជន អាយុ​ក្រោម​១៥​ឆ្នាំ មួយ​កើតឡើង ដែល​ករណី​នេះ​បង្ក​ដោយ​ជនសង្ស័យ​ឈ្មោះ រី សុធី ហៅ ម៉េ​ស ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ក្នុង​មូលដ្ឋាន​ខាងលើ រីឯ​ជន​រង​គ្រោះជា​អនីតិជន​ឈ្មោះ រ-ឡ-ដ ភេទ​ស្រី អាយុ​ក្រោម​១៥​ឆ្នាំ រស់នៅ​ក្នុង​មូលដ្ឋាន​ខាងលើ​ជា មួយ​គ្នា​។

សមត្ថកិច្ច​នគរបាល​ស្រុក​ថ្មគោល បាន​សម្រេច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ បន្ទាប់​ពី​ទទួល​បាន​នូវ​ពាក្យបណ្តឹង​របស់​អាណាព្យាបាល​របស់​ជន​រង​គ្រោះ និង​ស្រប​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់​ដំបង​។ នៅ​ពេល​នេះ ជនសង្ស័យ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ធ្វើការ​សាកសួរ និង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ តាម​ផ្លូវ​នីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ