កុំ​ចេះ​តែ​ហ៊ាន​! ថ្ងៃមុន​ជេរ​សមត្ថកិច្ច ថ្ងៃនេះ​មក​សុំ​ទោស​វិញ

0

ភ្នំពេញ​៖ សេចក្តី​បកស្រាយ​បំភ្លឺ និង​បដិសេធ​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំពោះ​គណនី​ហ្វេ​សបុ​កមួយ​ឈ្មោះ​ថា ដា​នៅ​លក់​ទូរស័ព្ទ​គ្រប់​ប្រភេទ ដែល​បាន​ផុស​ព័ត៌មាន​មិន​ពិត​នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១ ថា «​នៅ​មុខ​សួន​វឌ្ឍនៈ ផ្លូវ​វេ​ង​ស្រេង ពួក​អា​ជញ្ជក់​ឈាម ខុស​ពី​ប្រទេស​ថៃ​ឆ្ងាយ​ដូច​មេឃ​និង​ដី​» ដែល​មាន​ខ្លឹមសារ​ប្រមាថមើលងាយ​មក​លើ​មន្ត្រី​នរ​គ​របាល​ដែល​ជា​អ្នក​អនុវត្ត​ច្បាប់ ។

តាម​ពិត​ជាក់ស្តែង​ករណី​នេះ គឺជា​ការ​ចាប់​ផាកពិន័យ​បុរស​ម្នាក់​ឈ្មោះ សេង ដា​នី ដែល​បាន​បើកបរ​ល្មើស​នឹង​ច្បាប់​ចរណ៍ នៅ​វេលា​ម៉ោង ៨ និង ៣០ នាទី ត្រង់​ចំណុច​សួន​វឌ្ឍនៈ ដោយ​មន្ត្រី​នគរបាល​ចរណ៍​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ច្បាប់ និង​បាន​ចេញ​វិ​ក័យ​ប​ត្រ​ផាកពិន័យ​ត្រឹមត្រូវ​។

ប៉ុន្តែ​នៅ​ថ្ងៃ​ល្ងាច​ទី​១៤ ខែតុលា ឆ្នាំ​២០២១ បុរស់​ឈ្មោះ សេង ដា​នី នេះ បាន​ផុស​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ជេរ​ប្រមាទ​មក​លើ​សមត្ថកិច្ច ដែល​ជា​អ្នក​អនុវត្ត​ច្បាប់ និង​ក្នុង​គោលបំណង​អាក្រក់​បង្ខូច​កិត្តិយស​របស់​សមត្ថកិច្ច ក៏​ដូច​ជា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ច្រឡំ ។ រហូត​ដល់​វេលា​ម៉ោង ២:០០​ល្ងាច ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២១ សមត្ថកិច្ច​នៃ​ការិយាល័យ​ប្រឆាំង​បទ​ល្មេ​ី​ស​បច្ចេកវិទ្យា នៃ​ផែន​ការងារ​សន្តិសុខ បាន​កោះហៅ​ឈ្មោះ សេង ដា​នី ចូល​មក​មក​ប​ភ្លឺ ដោយ​បាន​ទទួល​នូវ​កំហុស និង​ធ្វើការ​ថត​វី​ដេ​អូ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ប្រជាពលរដ្ឋ ជា​ពិសេស​សមត្ថកិច្ច​ជា​មន្ត្រី​អនុវត្ត​ច្បាប់​ដើម្បី​សុំ​ការ​លើកលែងទោស ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ