រថយន្ត​កុងតឺន័រ រេ​ចង្កូត​បុក​ម៉ូតូ​ចត​លើ​ច​ញ្ចើ​ម​ផ្លូវ

0

ព្រះ​សីហ​នុ​៖ សមត្ថកិច្ច​ប្រាប់​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី​នៅ​ថ្ងៃ​ទី​15 ខែតុលា ឆ្នាំ​2021 វេលា​ម៉ោង​ជិត​4​ល្ងាច លើ​ផ្លូវជាតិ​លេខ​4 ចន្លោះ​គីឡូម៉ែត្រ​លេខ 210-211 ក្នុងភូមិ​ចំណោត​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ រវាង​រថយន្ត​ធុន​ធំ 01​គ្រឿង ម៉ាក​UD ពណ៌​ខៀវ ក្បាល​រថយន្ត​ពាក់​ស្លាក​លេខ ភ្នំពេញ​3A-5301 និង​កន្ទុយ​រុ​ឺ​ម៉ក​សណ្តោង​ស្លាក​លេខ ភ្នំពេញ 4A-0248 ទិស​ដៅ​ខេត្ត​ព្រះ​សីហ​នុ​-​ភ្នំពេញ រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​រួច​ក៍​បុក​ប៉ះ​ម៉ូតូ 01​គ្រឿង ម៉ាក​ឌ្រី​ម​សង់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ​1E-0199 ដែល​ម្ចាស់​កំពុង​អង្គុយ​លើ​ម៉ូតូ និង​ចត​នៅ​ចិញ្ចើម​ផ្លូវ​។

ហេតុការណ៍​នេះ​បណ្តាល​អោយ​៖
1.​អ្នកបើកបរ​រថយន្ត​ឈ្មោះ ញ៉េ​ន សា​រិ​ទ្ធ ភេទ​ប្រុស អាយុ​51​ឆ្នាំ ទីលំនៅ រាជធានី​ភ្នំពេញ (​របួសធ្ងន់​)​។
2.​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ វ៉ា​ន់ សា​រឿ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទីលំនៅ​ភូមិ​ដំណាក់​ក​ន្តួ​ត ឃុំ​ដំណាក់​ក​ន្តួ​ត ស្រុក​កំពង់ត្រាច ខេត្តកំពត (​របួសធ្ងន់​)​។

អ្នក​របួស​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ខេត្ត​ព្រះ​សីហ​នុ រីឯ​វត្ថុ​តាង​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​៕

ប្រភព៖ Huy Bunleng