ឈប់​យល់​ច្រឡំ​! អ្នក​បើ​រថយន្ត​បុក​ទ្រូងផ្លូវ​មិនមែន​អ្នក​នាង ដេ​ត ម៉ា​លី​ណា នោះ​ទេ ហើយ​រឿង​នេះ​ក៏​បញ្ចប់​រួច​ផង​ដែរ

0

ភ្នំពេញ​៖ សេចក្តី​បំភ្លឺ​ព័ត៌មាន​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទាក់ទង​ទៅ​នឹង​លទ្ធផល នៃ​ចំណាត់ការ​របស់​សមត្ថកិច្ច ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត Rolls Roy ពណ៌​ស ផ្លា​ក​លេខ កម្ពុជា MR.IDOL ដែល​បាន​បេ​ី​ក​បុក​បង្គោល​ភ្លេ​ី​ង និង​របាំង​ពុះ​ចែកផ្លូវ កាលពី​យប់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​០២ និង​២០​នាទី ត្រង់​ចំណុច​មុខ​វិហារ​ចិន មហាវិថី​សហព័ន្ធ​រុ​ស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​អំពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ភ្លាម សមត្ថកិច្ច​ជំនាញ បាន​ចុះ​ធ្វេ​ី​ការ​ពិនិត្យ​នៅ​ជុំវិញ និង​បរិវេណ​កន្លែង​កេ​ី​ត​ហេតុ ជា​លទ្ធផល​រក​ពុំ​ឃេ​ី​ញ​មាន​កាមេរ៉ា​សុវត្ថិភាព ដែល​បង្ហាញ​ពី​សកម្មភាព​ពេល​កេ​ី​ត​ហេតុ​នោះ​ទេ ។ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក បាន​ធ្វេ​ី​ការ​នាំ​យក​រថយន្ត​បង្កហេតុ​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក និង​បាន​ធ្វេ​ី​ការ​កោះ​អ​ញ្ជេ​ី​ញ​ម្ចាស់​រថយន្ត​បង្ក ឱ្យ​ចូលខ្លួន​បំភ្លឺ និង​ទទួលខុសត្រូវ លេ​ី​ករណី​បង្ក​នេះ ។

ក្រោយ​ពី​ធ្វេ​ី​ការ​ស្រាវជ្រាវ និង​ស្តាប់​ច​ម្លេ​ី​យ​របស់​ឈ្មោះ ចិន ពុទ្ធ​ឆាត ភេទ​ប្រុស ជា​តំណាង​ម្ចាស់​រថយន្ត បាន​បញ្ជាក់​ថា​អ្នក​បេ​ី​ក​រថយន្ត​បង្ក​គ្រោះថ្នាក់ គឺ​ឈ្មោះ ដេ​ត ឫ​ទ្ធី ភេទ​ប្រុស ជា​បងប្រុស​ប​ង្កេ​ី​តរបស់​ម្ចាស់​រថយន្ត ជាមួយ​នោះ​ដែរ​ឈ្មោះ ដេ​ត ឫ​ទ្ធី ក៏​បាន​ចូលខ្លួន​មក​បំភ្លឺ និង​បញ្ជាក់​ចំពោះ​មុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​អ្នក​បេ​ី​ក​រថយន្ត Roll Roy របស់​ប្អូនស្រី​គាត់ បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ពិតប្រាកដ​មែន ដោយ​គាត់​បាន​ធ្វេ​ី​ដំណេ​ី​រ​ចេញពី​ហាង​មួយ​កន្លែង នៅ​ជិត​ផ្សារ​TK ក្នុង​គោលបំណង​ទៅ​ផ្ទះ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដល់​កន្លែង​កេ​ី​ត​ហេតុ បាន​ជែង​រថយន្ត​មួយ​គ្រឿង ក៏​ជ្រុល​ចង្កូត​ទៅ​បុក​របាំង​ថ្ម និង​បង្គោល​ភ្លេ​ី​ង​បំភ្លឺ​ផ្លូវ ។

ដោយ​ទទួលស្គាល់​នូវ​កំហុស ជន​បង្ក​ក៏​បាន​យល់ព្រម សម្របសម្រួល​បញ្ចប់ ដោយ​បាន​សង​សំណង​ទៅ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១ ម្យ៉ាងវិញទៀត​ករណី​គ្រោះថ្នាក់​នេះ​ក៏​មិន​បាន​បង្ក​ឱ្យ​មាន​មនុស្ស​រង​របួស​ឡេ​ី​យ ជាមួយ​នោះ​ដែរ​ខាង​មន្ទីរ​សាធារណ​:​ការ ក៏​មិន​បាន​ដាក់​ពាក្យបណ្តឹង​លេ​ី​ករណី​នេះ​ដែរ ដោយ​គ្រាន់តែ​ទាមទារ​សំណង​យក​មក​ជួសជុល​ការ​ខូចខាត​តែ​ប៉ុណ្ណោះ ។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស​បញ្ជាក់​ជូន​សាធារណ​:​ជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា ការ​អនុវត្ត​ច្បាប់ គឺ​យោង​ទៅ​លេ​ី​ភស្តុ​តាង​ច្បាស់លាស់ មិនមែន​ជា​ការ​ចោទប្រកាន់​ខុស ឬ​ត្រូវ ទៅ​តាម​ការ​គិត ឬ​នឹង​ឃេ​ី​ញ​នោះ​ទេ ។ បេ​ី​មាន​ភស្តុ​តាង​ច្បាស់លាស់ សមត្ថកិច្ច​ជំនាញ​នឹង​ចាត់ការ​តាម​វិធានការ​ច្បាប់ ហេ​ី​យ​បេ​ី​គ្មាន​ភស្តុ​តាង​ច្បាស់លាស់​នោះ​ទេ ក្នុង​នាម​ជា​អ្នក​អនុវត្ត​ច្បាប់​មិន​អាច​ចោទប្រកាន់​បុគ្គល​ណា​ម្នាក់​បាន​ថា អ្នក​នោះ​ជា​អ្នក​បេ​ី​កបរ អ្នក​នោះ​បេ​ី​កបរ​ក្នុង​ស្ថានភាព​ស្រវឹង ឬ​ហេតុផល​ណាមួយ​ដោយ​គ្មាន​ភស្តុ​តាង​បាន​ឡេ​ី​យ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ