ភ្នំពេញ៖ នេះបើយោងតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ បានអោយដឹងថា ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ បានធ្វើដំណើរមកដល់ប្រទេសជប៉ុនហើយ ដើម្បីចូលរួមការប្រកួត AFC U23 Asian Cup។ ក្រុមនឹងត្រូវបន្តដំណើរទៅកន្លែងស្នាក់ នៅ J-Village ខេត្ត Fukushima៕


