សៀមរាប៖ យុវតីម្នាក់ត្រូវបានរន្ទះបាញ់បណ្តាលឲ្យស្លាប់ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៥និង៤០នាទី នៅភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។
មន្ត្រីនគរបាលខេត្តសៀមរាប បានឲ្យដឹងថាជនរងគ្រោះឈ្មោះ ហេត សុធារ៉ា ហៅ ណា ភេទស្រី អាយុ១៤ឆ្នាំ មុខរបរកសិករ បច្ចុប្បន្ននៅភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
យោងតាមការបំភ្លឺរបស់សាក្សីដែលត្រូវជាបងជីដូនមួយជនរងគ្រោះឈ្មោះ អឿន សុធា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងត្រុំ ឃុំពពេល បានឲ្យដឹងថានៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤និង២០នាទី ខ្លួននិងប្រពន្ធ ព្រមទាំងប្អូនជីដូនមួយឈ្មោះ ហេត សុធារ៉ា ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិឃុំខាងលើបានកំពុងយកស្មៅដំទ្បូងនៅក្នុងចំការក្នុងភូមិឃុំកើតហេតុខាងលើរហូតដល់ម៉ោង១៥និង៣០នាទី មេឃខ្មៅនិងមានភ្លៀងធ្លាក់តិចៗ
ខ្លួនក៏បានប្រាប់ប្អូនជីដូនមួយអោយទៅជ្រកភ្លៀងសិនទៅ។ ភ្លាមនោះប្អូនជីដូនមួយរបស់ខ្លួនក៏បានដើរទៅបានប្រហែល ០៣ជំហាន ស្រាប់តែមានរន្ទះបាញ់ចំក្បាលធ្វើអោយរបើកមួកចេញពីក្បាល ហើយខ្លួនឃើញដូច្នោះក៏រត់ទៅទ្រពីក្រោមប្អូនជីដូនមួយរបស់ខ្លួនក៏ឃើញថាបានស្លាប់បាត់ហើយនឹងដឹកមកផ្ទះក្នុងភូមិត្រពាំងត្រុំតែម្តងទៅ។
តាមការពិនិត្យសាកសពរបស់សមត្ថកិច្ចជំនាញ លើផ្នែកក្បាល ដងខ្លួន និងអវៈយវៈ ពុំមានស្លាកស្នាមអ្វី ពាក់ព័ន្ធ នឹងបទល្មើសព្រហ្មទណ្ឌ ឬឃាតកម្មនោះទេ។
តាមការសន្និដ្ឋានរបស់គ្រូពេទ្យ និងសមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារន្ទះបាញ់ពិតប្រាកមែន ហើយក្រុមគ្រូពេទ្យបានពិនិត្យសំណាករកមេរោគកូវីដ-១៩ គឺអវិជ្ជមាន។ ក្រោយពិនិត្យសាកសព និងធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់សាកសពក្មេងរងគ្រោះ ឲ្យក្រុមគ្រួសារជនយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ