ឯកឧត្តម ម៉ៅ ធនិន ប្ដេជ្ញា​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី នៅ​មូលដ្ឋាន​ខេត្តកំពត​អោយ​អស់

0

កំពត​៖ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២១​នេះ សម្ដេច ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពី​ធី​ប្រកាស​មុខ​តំណែង អភិបាល​ខេត្តកំពត​ថ្មី គឺ​ឯកឧត្តម ម៉ៅ ធនិន​។

ក្នុង​នោះ​ឯកឧត្តម ម៉ៅ ធនិន ក៏​បាន​ថ្លែង​ថា “​សូម​ប្តេជ្ញា​ពង្រឹង​ការ​អនុវត្ត គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​ល្មើសច្បាប់ ក្រុម​ជន​ទំនើង និង យកចិត្តទុកដាក់ អនុវត្ត​យុទ្ធនាការ​រឹត​បន្តឹង ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ខុសច្បាប់ និង​ការ គ្រប់គ្រង​គ្រោះ​មហន្តរាយ ព្រមទាំង​ខិតខំ​ដោះស្រាយ បញ្ហា​ទំនាស់​ដីធ្លី ដែល​នៅ​សេសសល់ ក្នុង​មូលដ្ឋាន​ខេត្ត ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​”៕