ក្នុង​ចំណោម​កម្មករ​ជិត ៧​ពាន់​នាក់​ត្រលប់​ពី​ឈប់​ភ្ជុំបិណ្ឌ គឺ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ ៣៧៥​នាក់

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២១ បានអោយ​ដឹង​ថា មាន​កម្មករ​ជិត ៧​ម៉ឺន​នាក់ មក​ពី​រោច​ក្រ​ចំនួន ៤៣៤ បាន​ស្ម័គ្រចិត្ត​ធ្វើតេស្តរ​កកូ​វី​ដ​១៩ បន្ទាប់​ពី​ត្រលប់​ភ្ជុំបិណ្ឌ​មក​វិញ​។ ជា​លទ្ធផល គឺ​រក​ឃើញ​អ្នក​វិជ្ជមាន​ចំនួន ៣៧៥​នាក់ បន្ទាន់​ពី​បាន​ធ្វើតេស្ត​ចំនួន ២​ដង គឺ​លើក​ទី​១ នៅ​ថ្ងៃ​ទី​៨ ហើយ​លើក​ទី​២ នៅ​ថ្ងៃ​ទី​១២ តុលា​។

ក្រោយ​ពី​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ចំនួន ៣៧៥​នាក់​ហើយ ភាគី​ពាក់ព័ន្ធ​បាន​រៀបចំ​កន្លែង​ស្នាក់​នៅ និង​ព្យាបាល​ពួក​គេ​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង ខណៈ​ដែល​អ្នក​វិជ្ជមាន​ទាំង​៣៧៥​នាក់​នេះ មិន​មាន​អាកា​រៈ​អ្វី​ធ្ងន់ធ្ងរ​គួរ​ឲ្យ​បារម្ភ​នោះ​ទេ​៕