ក្លិបអ្នកមានបុណ្យ Barcelona សង្ឃឹមថា Ansu Fati និង Pedri អាចនឹងបន្តកិច្ចសន្យាថ្មីនៅ Camp Nou ប៉ុន្តែក្លិបយក្ស Liga មួយនេះ ប្រហែលមិនអាចមានលទ្ធភាពផ្តល់ការផ្តល់ប្រាក់ក្នុងចំនួនច្រើនដល់ពួកគេឡើយ។
បញ្ហាលុយកាក់នៅកាតាឡាន បានក្លាយជាប្រធានបទទូទៅមួយ ដោយការគ្រប់គ្រងមិនត្រឹមត្រូវនៃរបបប្រធានក្លិបមុនៗ ធ្វើឱ្យអ្នកគ្រប់គ្រងថ្មីគឺលោក Joan Laporta មានការលំបាកនាពេលបច្ចុប្បន្ននេះ។
បញ្ហាធំបំផុតដែល Blaugrana នឹងត្រូវប្រឈមមុខ គឺខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីរក្សាទុកផ្នែកហិរញ្ញវត្ថុ និងកីឡាករក្មេងៗ៕