ភ្នំពេញ៖ កាលពីវេលាម៉ោងប្រមាន ២:៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ខាងលិចស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយរថយន្តស៊េរីទំនើប ម៉ាក Rolls Royce ដែលមានស្លាកលេខកម្ពុជា MR.IDOL បានបុកទ្រូងផ្លូវ នឹងបង្គោលភ្លើងបណ្តាលអោយបាក់អស់មួយដើម។
ក្រោយមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ស្រាប់តែលោក ឌួង ឆាយ បានបង្ហោះសារមួយថា “អ្នកជាម្តាយកូនៗរបស់យើង ខ្ញុំសង្ឃឹមថាអ្នកនឹងមិនមានគ្រោះថ្នាក់អ្វីកើតឡើងចុះ។ អានិតកូនៗយើង”។ នេះអាចអោយយើងសន្និដ្ឋានបានថារថយន្តខាងលើ ជារបស់អតីតភរិយារបស់លោក ឌួង ឆាយ គឺអ្នកនាង ដេត ម៉ាលីណា (មានរូបភាពនាងថតជាមួយរថយន្ត)៕




