ភ្នំពេញ៖ ក្រោយលោកស្រី ទ្រី ដាណា ប្រកាសផ្តល់ជូនប្រាក់លើកទឹកចិត្តដល់កីឡាករជម្រើសជាតិកម្ពុជារាល់ការស៊ុតបញ្ចូលទី១គ្រាប់ គឺទទួលបាន ៥០០០ដុល្លារ។ ពេលនេះលោកស្រី ក៏មានសំណមពរមួយទៅកាន់ប្រជាជនកម្ពុជា ដែលមើលការប្រកួតរបស់កម្ពុជានៅយប់នេះ គឺសុំអោយសរសេរអក្សរខ្មែរ។
ក្នុងនោះលោកស្រីបាននិយាយថា “មើលបាល់យប់នេះ មីងសុំចិត្តក្មួយៗ និងប្អូនៗណា??? សរសេរអក្សរខ្មែរទាំងអស់គ្នា កុំសរសេរអក្សរអង់គ្លេសប្រកបខ្មែរ អត់ល្អទេ??? ចូលរួមអភិរក្សអក្សរខ្មែរយើងបានល្អមីងសុំប៉ុណ្ណឹងទេ សន្យាបានអត់?? មីងដាណា ស្រលាញ់ក្មួយៗទាំងអស់គ្នា”៕
