ដំណឹង​ល្អ​! ឯកឧត្តម ម៉ៅ ធនិន បាន​ទៅ​ដល់​ខេត្តកំពត​ហើយ

0

កំពត​៖ នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២១​នេះ ឯកឧត្តម ម៉ៅ ធនិន ដែល​ត្រូវ​ឡើង​កាន់​តំណែង​ជា​អភិបាល​ខេត្តកំពត​ថ្មី បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ខេត្តកំពត និង​បាន​ធ្វើការ​អុជ​ធូប​បួងសួង នៅ​កន្លែង​លោកយាយ​ម៉ៅ និង​លោកតា​ទ្វារ ដើម្បី​សុំ​សេចក្តីសុខ​។

គួរ​បញ្ជាក់​ថា ឯកឧត្តម ម៉ៅ ធនិន ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ពី អភិបាល នៃ​គណៈ​ភិ​បាល​ខេត្តពោធិ៍សាត់ ទៅ​ជា​អភិបាល នៃ​គណៈ​ភិ​បាល ខេត្តកំពត តាម​ព្រះ​រាជ្យ​ក្រឹត្យ ចុះ​ថ្ងៃ​ទី ៣០ ខែកញ្ញា ឆ្នាំ ២០២១ ៕