បើ​នៅ​តែ​មិន​ព្រម​ចុះ​កុងត្រា​ថ្មី Manchester United នឹង​ដាក់​លក់​គាត់​នៅខែមករានេះ

0

បរទេស​៖ ខ្សែបម្រើ Jesse Lingard របស់​ក្រុម​បិសាច​ក្រហម Manchester United អាច​នឹង​ត្រូវ​ដាក់​លក់​នៅ​ក្នុង​តម្លៃ ១៥​លាន​ផោន ប្រសិនជា​រូបគេ​មិន​ព្រម​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លឹ​ប​។

កីឡាករ​វ័យ ២៨ ឆ្នាំ​រូប​នេះ​កំពុង​ស្ថិត​ក្នុង​ឆ្នាំ​ចុង​ក្រោយ​នៃ​កិច្ចសន្យា​របស់​គាត់ ហើយ​កំពុង​ស្វែងរក​តំណែង​មួយ​នៅ​ក្នុង​ប្រព័ន្ធ​លេង​របស់​លោក Ole Gunnar Solskjaer បន្ទាប់​ពី​គាត់​ត្រូវ​បាន​ខ្ចី​ជើង​ដោយ​ក្រុម West Ham កាលពី​រដូវ​កាល​មុន​។

នេះ​បើ​យោង​តាម​សារព័ត៌មាន The Sun បានអោយ​ដឹង​ថា Lingard ចង់បាន​កៅអី​មួយ ក្នុង​ជម្រើស​ដំ​បូង មុន​នឹង​គាត់​ចុះហត្ថលេខា​លើ​លក្ខខណ្ឌ​ដែល​មាន​តម្លៃ​ប្រហែល ១៣៥.០០០ ផោន​ក្នុង​មួ​យស​ប្តា​ហ៍​។ ហើយ​ប្រសិនបើ​គាត់​សម្រេចចិត្ត​ចាក​ចេ​ញុ​មែន​នោះ United ក៏​មិន​ចង់​បាត់បង់​គាត់​ដោយ​គ្មាន​បាន​អ្វី​សោះឡើយ​។

នៅ​រដូវ​កាល​នេះ Lingard បង្ហាញខ្លួន​បាន ៦​ដង​នៅ​គ្រប់​កម្មវិធី​ទាំងអស់ ដោយ​រកបាន ២​គ្រាប់​ផង​ដែរ​៕

ប្រភព៖ Daily Mail