បើសិនជា​លើក​ទី​១ &​ទី​២ បាន​ចាក់​ជាមួយ​ខាង​ក្រសួងសុខាភិបាល តើ​លើក​ទី​៣ អាច​ចាក់​ជាមួយ​ខាង​ក្រសួងការពារជាតិ​បាន ឫ​ទេ?

0

ភ្នំពេញ​៖ ដូច​យើង​បានដឹង​ថា​ការ​ចាក់​វ៉ា​ក់កូ​វី​ដ​១៩ ដោយសារ​មាន​២​ស្ថាប័ន​ដែល​ទទួល​បន្ទុក​ចាក់ រួម​មាន​ក្រសួងការពារជាតិ និង​ក្រសួងសុខាភិបាល​។ ក្នុង​នោះ​មាន​ច​ម្ង​ល់​ថា បើសិនជា​លើក​ទី​១ &​ទី​២ បាន​ចាក់​ជាមួយ​ខាង​ក្រសួងសុខាភិបាល តើ​លើក​ទី​៣ អាច​ចាក់​ជាមួយ​ខាង​ក្រសួងការពារជាតិ​បាន ឫ​ទេ?

នៅ​ក្នុង​ពេល​ដែរ នាយ​ឧត្តមសេនីយ៍ ឥត សា​រ៉ាត់ អគ្គមេបញ្ជាការ​រង នាយសេនាធិការ​ចម្រុះ នៃ​កង​យោធពលខេមរភូមិន្ទ និង​ជានា​យក​ប្រតិបត្តិ​ចាក់​វ៉ាក់សាំង​ក្រសួងការពារជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២១​នេះ បាន​ធ្វើ​ដំណើរ​ចុះ​ពិនិត្យ​ដំណើរការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​នៅ​ទីតាំង​មួយ​ចំនួន​ក្នុង​ខណ្ឌទួលគោក និង​ខណ្ឌ​កំ​បូល​។ នាយ​ឧត្តមសេនីយ៍ ឥត សា​រ៉ាត់ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ “​អ្វី​ដែល​កងទ័ព​ចាក់​ដូ​ស​ទី​១, ទី​២ គឺ​កងទ័ព​បន្ត​ចាក់​អ្នក​នោះ​ដដែល​។ និយាយ​រួម​អ្នក​ដែល​មាន​បណ្ណ​ចាក់​វ៉ាក់សាំង​របស់​កង​យោធពលខេមរភូមិន្ទ ចេញ​ឱ្យ ឬ​មួយ​អ្នកខ្លះ​មិន​ទាន់​បាន​បណ្ណ​ហ្នឹង មាន​លិខិត​ទម្រង់​ចាក់​ហ្នឹង​យើង​នឹង​ចាក់​ជូន​គាត់​។ ដោយឡែក​អ្នក​ចាក់​នៅ​ខាង​សុខាភិបាល ហើយ​មាន​បណ្ណ​ពណ៌​ខៀវ​នោះ គឺ​យើង​សូម​ឱ្យ​គាត់​ទៅ​ចាក់​នៅ​កន្លែង​ណា ទៅ​ចាក់​នៅ​កន្លែង​នោះ​វិញ​”​។

ក្នុងនាយ​ឧត្តមសេនីយ៍ ឥត សា​រ៉ាត់ បាន​បន្ថែម​ថា ការ​ដែល​កងទ័ព​មិន​អាច​ចាក់​ដូ​ស​ជំរុញ សម្រាប់​អ្នក​ចាក់​ដូ​ស​ទី​១ និង​ដូ​ស​ទី​២ ដែល​រៀបចំ​ដោយ​ក្រសួងសុខាភិបាល​នេះ គឺ​ដោយសារ​ពាក់ព័ន្ធ​ការងារ​បច្ចេកទេស​មួយ​ចំនួន​លើ​ការ​បញ្ចូល​ទិន្នន័យ​។