Ronaldo ដឹក​ទូរ​ទឹកកក​តម្លៃ ៥​ម៉ឺន​ផោន ពី​ផ្ទះ​នៅ​អ៊ី​តា​លី​មក​អង់គ្លេស ដើម្បី​…!

0

តារាបាល់ទាត់​ឆ្នើម​របស់​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Cristiano Ronaldo បាន​បញ្ជូន​ទូរ​ទឹកកក​ទៅ​ផ្ទះ​របស់​គាត់ ក្នុង​គោលបំណង​ធ្វើ​ឱ្យ​គាត់​មាន​សុខភាព​ល្អ​ឡើង​វិញ សម្រាប់​រយៈពេល​ដែល​គាត់​ស្នាក់​នៅ Old Trafford​។

យោង​តាម​សារព័ត៌មាន The Sun បានឱ្យ​ដឹង​ថា Ronaldo បាន​ចំណាយ​ប្រាក់​បន្តិចបន្តួច​លើ​ការ​ងូតទឹក​ទឹកកក​ចំនួន ៥​ម៉ឺន​ផោន​ពី​ផ្ទះ​មុន​របស់​គាត់​នៅ​ទីក្រុង​ទូ​រី​ន ហើយ​ឥឡូវនេះ​វា​ត្រូវ​បាន​យក​ទៅ​ផ្ទះ​របស់​គាត់ ដែល​បច្ចុប្បន្ន​ជួល​នៅ​ទីក្រុង​មេន​ឆេ​ស្ទ័​រ​។

គួរ​បញ្ជាក់​ថា ទូរ​ទឹកកក​នេះ រចនា​ឡើង​ដើម្បី​ជួយ​ដល់​ការ​ស្តារ​សាច់ដុំ វា​អាច​ធ្លាក់​ចុះ​ដល់​សីតុណ្ហភាព​ទាប​ជាង -២០០ អង្សា​សេ ដើម្បី​ជួយ​ព្យាបាល និង​ស្តា​រការ​ខូចខាត​សាច់ដុំ​។ ប៉ុន្តែ​អ្នក​ប្រើប្រាស់​ក៏​ត្រូវមានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​កំរិត​ប្រើ​ម្តង​បាន​ត្រឹមតែ ៥​នាទី​ប៉ុណ្ណោះ​៕