ភ្នំពេញ៖ នៅរសៀលម៉ោង ៤:៣០នាទីល្ងាច ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះ មានករណីរថយន្តកូរ៉េមួយគ្រឿងថយកិនក្មេងស្រីម្នាក់អាយុ៦ឆ្នាំកំពុងជិះកង់ បណ្តាលអោយស្លាប់នៅចំណុចសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើយោងតាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា រថយន្តបង្កមានស្លាកលេខ កំពង់ធំ ៣A-១៦៣៨។ ចំណែកឪពុកម្តាយក្មេងរងគ្រោះ មានកូន ២នាក់ ចំពោះកូនដែលស្លាប់ជាកូនបង មានអាយុ ៦ឆ្នាំ ហើយពួកគាត់ជាអ្នករស់នៅស្រុកមេសាង ខេត្តព្រៃវែង។ ក្រោយកើតហេតុជនបង្កបានរត់គេចខ្លួន បាត់ស្រមោល៕




