ភ្នំពេញ៖ នេះបើយោងតាមការចេញផ្សាយរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានអោយដឹងថារហូតដល់ ថ្ងៃទី ២ តុលា ២០២១ យើងរកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន ១៧៤នាក់ (ឆ្លងសហគមន៌: ១៥៣ និង នាំចូល: ២១) និងមានជាសះស្បើយ ៥៣៥នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន ១១៣០៥៧នាក់ និងចំនួនជាសះស្បើយសរុបកើន ១០៣៩១៨នាក់ និង ស្លាប់ថ្មី ២៤នាក់ សរុបស្លាប់ ២៣៦០នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។ យើងបានធ្វើតេស្តចំនួន 2443139 ស្មើនឹង 143798 ក្នុង១លាន នាក់៕