ប្រជាពលរដ្ឋ​ខេត្តពោធិ៍សាត់ ស្រក់​ទឹកភ្នែក​ជូន​ដំណើរ​ឯកឧត្តម ម៉ៅ ធនិន ទៅ​កាន់​ភារកិច្ច​នៅ​ខេត្ត​ថ្មី (​មាន​វី​ដេ​អូ​)

0

ពោធិ៍សាត់​៖ ប្រជាពលរដ្ឋ​ទាំងអស់ គឺ​បាន​ដឹក​ពី​ភាព​ស្មោះត្រង់ នឹង​ទឹកចិត្ត​ជួយ​ប្រជាជន​ពី​សំណាក់ ឯកឧត្តម ម៉ៅ ធនិន អតីត​អភិបាលខេត្ត​ពោធិ៍សាត់ ដែល​ទើបត្រូវ​បាន​ផ្លាស់​ប្តូរ ទៅ​កាន់​ជា​អភិបាល​ខេត្តកំពត​វិញ​។

ការ​ចាកចេញ​របស់​ឯកឧត្តម​ពី​ខេត្តពោធិ៍សាត់ បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​យំសោក​ស្តាយ ព្រោះតែ​ឯកឧត្តម បាន​ជួយ​ដោះស្រាយ​រឿង​ជា​ច្រើន​សម្រាប់​ខេត្ត​។ ទឹកភ្នែក​បងប្អូន​ប្រជាពលរដ្ឋ​ខេត្តពោធិ៍សាត់ រាប់​សិប​ម៉ឺន​លាន​តំណក់​ស្រក់​ចេញពី​ទឹកចិត្ត បេះដូង​គោរព​ស្រលាញ់ ដឹងគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​ពលរដ្ឋ​គ្រប់​គ្នា និង​បាន​បន្សល់​នៅ​សមិទ្ធិ​ផល​ប្រវត្តិសាស្ត្រ​នានា ដែល​បាន​ផុស​ឡើង​ពេញ​ទឹកដី ខេត្តពោធិ៍សាត់ ពិសេស​ប្រជាពលរដ្ឋ​ទទួល​បាន​ភាព​កក់ក្តៅ សច្ចៈ​ធម៌ គុណធម៌ មិន​អាច​កាត់ថ្លៃ​បាន អ្វី​ទាំង​អស់នេះ​នឹង​ឆ្លាក់​ជាប់​ជា​និច្ច​ក្នុង​ក្រអៅបេះដូង​គ្រប់​រូប​រហូត​តទៅ​។ សូម ឯកឧត្តម ទទួល​បាន​នូវ​សេចក្តីសុខ ជោគជ័យ​គ្រប់​ភារកិច្ច
ក្នុង​បុព្វហេតុ​កសាង​ជាតិ​ទឹកដី​សុវណ្ណ​ភូមិ​នៃ​យើង​៕ ហើយ​ខាងក្រោម​នេះ​វី​ដេ​អូ ដែល​បង្ហាញ​អំពី​ការ​នឹក​ស្រណោះ​នេះ​៖