ភ្នំពេញ៖ នេះបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Nov Kimsan បានបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកអំពីការរៀបចំគ្រែអ្នកជំងឺឡើងវិញនៅក្នុងសាលកោះពេជ្រ។ ដោយក្នុងនោះគណនីខាងលើក៏បានសរសេររៀបរាប់ថា “ត្រៀមបើកមណ្ឌលព្យាបាលជំងឺខូវីដ១៩ កោះពេជ្រឡើងវិញ។ សូមមេតាអនុវត្តវិធានការណ៍_៣កុំ_៣ការពារទាំងអស់គ្នា។ Stay Home Stay Safe”។
គួរបញ្ជាក់ថានៅប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនអ្នកឆ្លងកូវីដ គឺមានការកើនឡើងមកត្រឹមចន្លោះ ៨០០-៩០០ករណីជាងរៀងរាល់ថ្ងៃ៕








