វីវរ​ហើយ​!! អ្នក​ធ្លាប់​ទៅ​ញាំ​អី​នៅ​ហាង​នេះ សូម​ទៅ​ធ្វើតេស្ត​កូ​វី​ដ ព្រោះ​មាន​បុគ្គលិក​វិជ្ជមាន

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​១៩ នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២១ បានអោយ​ដឹង​ថា ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ទៅហាង មី​ហឹរ KIMMO ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុ​ស្សី ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដោយសារ​តែ​បុគ្គលិក​ចំនួន ០១​នាក់ រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​។

បញ្ជាក់ អ្នកជំងឺ​បាន​ទៅ​ធ្វើការ​នៅ​ទីតាំង​ខាងលើ ដល់​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ រួច​បាន​ធ្វើតេស្ត រក​ឃើញ​វិជ្ជមានកូ​វី​ដ​-១៩ នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២១​។ ដើម្បី​សុវត្ថិភាព សូម​យកចិត្តទុកដាក់ តាមដាន​សុខភាព​របស់​ខ្លួន​ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​បាន​ទៅ​ទីកន្លែង​នោះ​៕