បាត់ដំបង៖ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីស៊ើបអង្កេត ក.ប.ប. សាខាខេត្តបាត់ដំបង បានរកឃើញ និងដកហូតពពុះសណ្ដែកដែលមានសារធាតុបូរ៉ាកចំនួន ២៨ គីឡូក្រាម ក្នុងក្រុងបាត់ដំបង នៃខេត្តបាត់ដំបង ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យម្ហូបអាហារ និងទំនិញនៅតាមផ្សារក្នុងក្រុងបាត់ដំបង។ ពពុះសណ្ដែកទាំងនោះត្រូវបានកម្ទេចចោលភ្លាមៗផងដែរ៕

