ព្រះសីហនុ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញនៅសេចក្តីសម្រេចស្ដីពីការផ្អាកជាបណ្ដោះអាសន្នដំណើរការអាជីវកម្មរោងចក្រចំនួន៣ គឺទី១.រោងចក្រ អេហ្វ.ភី.ហ្សេត ហ្វើនីឈ័រ (ខេមបូឌា) ឯ.ក ទី២.រោងចក្រ ខេមបូឌាន រ៉ូម អ៉ីនដាសស្ទ្រៀលឯ.ក និងទី៣.រោងចក្រ អាយ តាវ ផេត សីបផ្លាយ(ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចេជាង ហ្គ័រជី ផ្លូវជាតិលេខ៤ ភូមិត្រពាំងភូមិត្រពាំងគារ ឃុំជើងគោ ស្រុកព្រៃនប់ រយៈពេល ១៤ថ្ងៃ ដោយសារតែរកឃើញបុគ្គលិក កម្មករ និយោជិត ដែលបំរើការងារនៅក្នុងរោងចក្រខាងលើមានវិជ្ជមានកូវីដ-១៩៕


