វត្ត​នាគ​វ័ន ត្រូវ​បើក​ឡើង​វិញ​នៅ​ព្រឹក​នេះ ក្រោយ​គ្រូពេទ្យ​ចុះ​វាយតម្លៃ​ករណី​ឆ្លង​កូ​វី​ដ​១៩

0

ភ្នំពេញ​៖ ក្រោយ​ផ្ទុះ​ករណី​វិជ្ជមាន​កូ​វី​ដ​១៩ ដែល​តម្រូវ​អោយ​មានការ​បិទ​បណ្តោះអាសន្ន​នៅ វត្ត​នាគ​វ័ន ដែល​មា​នទី​តាំងនៅ​ក្នុង សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក កាលពី​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២១​ម្សិលមិញ​។ ហើយ​នៅ​ថ្ងៃ​ទីតាំង​វត្ត​ខាងលើ​ត្រូវ​បាន​បើ​ដំណើរ​កាល​ឡើង​វិញ​ហើយ ដោយ​គ្រាន់តែ​តម្រូវ​អោយ​បិទ​កុដិ​ចំនួន ២​ដែល​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​ប៉ុណ្ណោះ​។

ការ​អនុញ្ញាត​អោយ​បើក​ដំណើរការ​ឡើង​វិញ​នេះ បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​បាន​ចុះ​ទៅ​ធ្វើការ​វាយតម្លៃ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ ហើយ​ក្រុមការងារ​ក៏​សម្រេចចិត្ត​អោយ​បើក​ដំណើរការ​តាម​ធម្មតា​មក​វិញ នៅ​ក្នុង​ឪ​កាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។

ក្នុង​នោះ​ដែរ បើ​តាម​ប្រភព​ពី​លោក វ៉ា​ន់ សា​រ៉េ​ត ចៅសង្កាត់​បឹង​កក់​ទី​២ បានអោយ​ដឹង​ថានិស្សិត ២​នាក់ ដែល​មាន​កូ​វី​ដ​១៩​នោះ ត្រូវ​បានអោយ​ព្យាបាល​នៅ​កុដិ ចំណែក​តា​អាចារ្យវិញ ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ក្រៅ​វត្ត​៕