បិទ​ចរាចរណ៍​ចេញចូល​ឃុំ​ស្រែអំបិល​ភ្លាម​ៗ ក្រោយ​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​១៩ ប្រភេទ Delta

0

កោះកុង​៖ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក​អភិបាលស្រុក​ស្រែអំបិល នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២១ បានអោយ​ដឹង​ថា ចំពោះ​ការ​ធ្វើ​ចរាចរណ៍ ចេញចូល​ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន​សិន ក្រោយ​មានការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ប្រភេទ Delta​។ កាល​ផ្អាក​ចរាចរណ៍​នេះ គឺ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២២ ខែកញ្ញា ដល់​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២១​។

ក្នុង​នោះ​ដែរ លោក​វេជ្ជបណ្ឌិត ហូរ សុខ​ហួ​ន ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុកស្រែ​អំបិល បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២១​នេះ ក្នុង​រយៈ​ពេ​ឡ ២​ថ្ងៃនេះ គឺ​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​ប្រភេទ Delta រហូត​ដល់​ទៅ ៣​នាក់ ក្នុង​នោះ​មាន​អ្នក​ពាក់ព័ន្ធ ចំនួន ១២​នាក់​ផ្សេង​ទៀត​៕